++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការងារសាងសង់សំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានសង្កត់ធ្ងន់ថា៖ ខេត្តកណ្តាល កំពុងមានសន្ទុះនៃការអភិវឌ្ឍខ្លាំង ដូច្នេះការគ្រប់គ្រងផ្នែកសំណង់ត្រូវតែធ្វើឡើងដោយហ្មត់ចត់បំផុត។ ឯកឧត្តម បានស្នើដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអប់រំ និងណែនាំដល់ម្ចាស់សំណង់ឱ្យយល់ដឹងពីកាតព្វកិច្ចច្បាប់។








