ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពសាលាបឋមសិក្សាអឺរ៉ូហា ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលខាងសាលាបានស្នើសុំចាក់ដី និងសាងសង់អាគារសិក្សាបន្ថែម ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាពជាក់ស្ដែងដល់ទីតាំងសាលារៀនរួចមក ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់សំណើរនេះ រដ្ឋបាលខេត្តព្រមទាំងមន្ត្រីជំនាញនិងយកទៅធ្វើការសិក្សាបន្ថែមទៀត។









