ខេត្តកណ្តាល៖ នៅរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត និងកម្លាំងមានសមត្ថកិច្ចចុះពិនិត្យទីតាំងប្រគល់ផ្ទះ និងបានចូលរួមក្នុងកិច្ចប្រជុំស្ដីពីការងាររៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីប្រគល់ផ្ទះ២ខ្នង នៅក្នុងបុរីសុភមង្គល ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលបានពលីនៅសមរភូមិមុខ ក្រោមអធិបតីភាព ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជួយកិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

