+++++++ខេត្តកណ្ដាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ជំរុញ ឱ្យអង្គសិក្ខាសាលាត្រូវ ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសាលារៀនដើម្បីឱ្យក្លាយជាទីមេត្រីដល់កុមារ ទាំងអស់បានចូលរៀននៅបឋមសិក្សា និងចូលរៀន កាន់តែច្រើនឡើងនៅមធ្យមសិក្សាតាមរយៈការ សាងសង់សាលារៀនភ្ជាប់ជាមួយនឹងបរិក្ខារសិក្សា ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ ធានាបាននូវ សុខុមាលភាពយ៉ាងសុខដុមរមនា ដល់ក្មួយៗសិស្សានុសិស្ស។ ឯកឧត្តម អភិបាលរងខេត្ត ជំរុញបែបនេះ ក្នុងឱកាស អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងការអនុវត្តផែនការ សកម្មភាពជាតិស្តីពីសុខភាពសិក្សា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍បន្តទៀតថា សិក្ខាសាលារយៈពេលពីរ ថ្ងៃនេះ ពិតជាបានរួមចំណែក យ៉ាងធំធេងក្នុងការ អនុវត្តកម្មវិធីគោលនយោបាយ ក្នុងយុទ្ធសាស្រ្តបញ្ហា កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដ៏ឈ្លាសវៃ និង ប្រកបដោយគតិបណ្ឌិត ជាពិសេស ដើម្បីចូលរួម សម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុ ជា ក្នុងការនាំនាវាកម្ពុជាទាំងមូលឱ្យក្លាយជា ប្រទេស អភិវឌ្ឍដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសអភិវឌ្ឍនៅ ឆ្នាំ២០៥០។ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមទៀតថា សិក្ខាសាលានាពេលនេះ ពិតជាបានបង្កលក្ខណៈឱ្យយើងមាន ស្មារតី រួមសហការគ្នា ទម្លាប់ធ្វើការជាមួយគ្នា បណ្តុះស្មារតីស្រឡាញ់គ្នា ជឿទុកចិត្តគ្នាមានសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ក្នុងនោះយើងមានអ្នក តំណាងអប់រំជាច្រើន ដែលជាគំរូល្អ និងជា តឹកតាង ក្នុងការរួមចំណែកលើក កម្ពស់សុខភាពសិក្សា នៅគ្រប់មូលដ្ឋានរបស់យើង វិស័ ក្នុងគោលដៅធានាបាននូវការអភិវឌ្ឍន៍ វិស័យអប់រំ ប្រកបដោយ និរន្តរភាព និងប្រសិទ្ធភាពខ្ពស់ ។ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ លោក លោកស្រីសិក្ខាកាម ដែលមានវត្តមាននៅទីនេះ និងមន្ត្រីអប់រំទាំងអស់ ដែលជាប្រតិបត្តិករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការធ្វើឱ្យបានសម្រេចនូវស្មារតី នៃការអប់រំ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ និងការអភិវឌ្ឍ សង្គមកម្ពុជា ឱ្យមានសុខដុមរមនា សម្រាប់កូនចៅយើងទាំងអស់គ្នា រស់នៅក្នុងវិបុលភាព និង វឌ្ឍនភាពជារៀងរហូត សូមចូលរួមស្តាប់បទបង្ហាញ ដោយការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមលើកជាសំណួរ ដើម្បីទទួលបានការពន្យល់បន្ថែមឱ្យយល់កាន់តែច្បាស់។









