ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង របស់ក្រុមហ៊ុន (NEW PATH FOOTWEAR (CAMBODIA) CO., LTD.) ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ២៣២៨ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ៣០០នាក់ ក្នុងនោះបរទេសចំនួន ១៥នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ៥០០នាក់ ក្នុងនោះបរទេសចំនួន ១៥នាក់។







