ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្ដាល បានដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ ឆ្នាំ២០២៦ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ៗជាច្រើន ដើម្បីធ្វើការអ នុមត័សំរាប់អនុវត្តបន្តសំដៅធ្វើអោយការងារមានលទ្ធផលកាន់តែប្រសើរឡើង។









