ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសិក្សាតម្លៃគម្រោងអភិវឌ្ឍន៍ ក្នុងមូលដ្ឋានសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។








