ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពត្រៀមរៀបចំ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ និងមន្រ្តីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។








