រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋខ្មែរឥស្លាម ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ទទួលអំណោយខែរ៉ាម៉ាឌន នៃសាសនាឥស្លាម ចំនួន ៥០០កញ្ចប់ដែលជាព្រះរាជអំណោយពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌី

++++++++++++ខេត្តកណ្តាល៖ នៅព្រឹកទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយខែរ៉ាម៉ាឌន នៃសាសនាឥស្លាម ចំនួន ៥០០កញ្ចប់ ដែលជាព្រះរាជអំណោយរបស់ មជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌី ជូនដល់ ប្រជាពលរដ្ឋខ្មែរឥស្លាម រស់នៅក្នុងភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ក្រោមអធិបតី ឯកឧត្តមបណ្ឌិត អូស្មាន ហាហ្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ។ថ្លែងក្នុងពិធីនេះ ឯកឧត្តម អូស្មាន ហាស្សាន់ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងទ្វេ គឺសម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្តល់ជំនួយសប្បុរសធម៌មកកាន់សហគមន៍មូស្លីមកម្ពុជាជារៀងរាល់ឆ្នាំ អំណោយទាំងនេះគឺជាសក្ខីភាពនៃ ចំណងមិត្តភាពដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ក្នុងពិធីនេះដែរ ឯកឧត្តម ឌឹម ប៉ូរ៉ា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនអារ៉ាប៊ីសាអូឌីត ដែលតែងតែផ្តល់ការគាំទ្រ និងបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអភិបាលរងខេត្តក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងគាំទ្រយ៉ាងសកម្ម ក្នុងការនាំយកអំណោយដ៏ថ្លៃថ្លានេះ មកចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងខេត្តកណ្តាល។ សូមជម្រាបជូនថា ក្នុងកញ្ចប់អំណោយ ទាំង៥០០កញ្ចប់ខាងលើ នេះ ក្នុង១កញ្ចប់មានគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា ៖អង្ករ២៥គីឡូ ឥណ្ឌូមី ១កេស មាន ៤០កញ្ចប់ ប្រេងឆា ២លីត្រ ស្ករស ២គីឡូ អំបិល ១គីឡូ ត្រីខ១០កំប៉ុង ទឹកត្រី៣ដប និងទឹកស៉ីអ៊ីវ៣ដប។

អត្ថបទទាក់ទង