រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួចចំរើន អភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៨៤ឆ្នាំ នៅ វេលាម៉ោង២:៥០ នាទី ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។ ឯកឧត្តមសំ សារឹត ត្រូវជា ឪពុកបង្កើត របស់ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ។មរណភាពរបស់ឯកឧត្តម សំ សារិត គឺជាការបាត់បង់នូវ ជីតា ឪពុក ឪពុកក្មេក ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែលបា នបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជា ធនធានមនុស្សដ៏មានតម្លៃ ប្រក៏បដោយគុណធម៌នៅក្នុងសង្គមជាតិ។នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកឧត្តមសេនីយ៍ត្រី សំ តុលា ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សំ សារិត បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕









