++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ តាមដាន ជំរុញ ពន្លឿនការ តែងតាំងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ តាមបណ្តាក្រុង ស្រុក នៃរដ្ឋបាលខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង ស្រុកទទួលបន្ទុកការងារអប់រំ យុវជន និងកីឡាលោក លោកស្រីនាយករដ្ឋបាលសាលាក្រុង ស្រុកទាំង១៣ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាសាលាក្រុង ស្រុកទាំង១៣ ប្រធានការិយាល័យគ្រប់គ្រងធនធាន មនុស្សសាលាក្រុង ស្រុកទាំង១៣។








