រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយសប្បុរសធម៌ពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ)

+++++++++ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង ហិរញ្ញិក គណៈកម្មាធិការសាខា និងជាអភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ.គួច (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ) ដែលបានឧបត្ថម្ភ អង្ករចំណុះ៥គីឡូក្នុង១ការ៉ុង ស្មើនឹង ៥០ ការ៉ុង មីជាតិ ៣០កេស ទឹកសុទ្ធ ២០កេស និងទឹកសុទ្ធ ៦០យួរ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។ លោកជំទាវ ស្រ៊ុន ស្រីនាង ហិរញ្ញិកគណៈកម្មាធិការសាខា ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ.គួច (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ) ដែលបានឧបត្ថម្ភ អង្ករចំណុះ៥គីឡូក្នុង១ការ៉ុង ស្មើនឹង ៥០ ការ៉ុង មីជាតិ ៣០កេស ទឹកសុទ្ធ ២០កេស និងទឹកសុទ្ធ ៦០យួរ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសជនភៀសសឹក។ជាការឆ្លើយតបចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជន លោកជំទាវ ស្រ៊ុន ស្រីនាង បានសន្យាថា សាខានឹងនាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះទៅប្រើប្រាស់ឲ្យចំទិសដៅ និងមានតម្លាភាព ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមអន្តរជាតិ។ លោកជំទាវ ហិរញ្ញិកសាខា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ.គួច (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ) និងក្រុមការងារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង