ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងថវិកា ដែលគាំទ្រការងារ គណនេយ្យភាពសង្គម សម្រាប់ឆ្នាំ២០២៦ ដោយបានការអញ្ជើញចូលរួមពី ទីចាត់ការចំណុះសាលាខេត្តពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក និងមន្រ្តីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។ឯកឧត្តមអភិបាលរងខេត្តកណ្តាលមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះគឺដើម្បីតាមដាន ត្រួតពិនិត្យលើវឌ្ឍនភាព នៃការអនុវត្ត ផែនការសកម្មភាព និងថវិកាដែលគាំទ្រដល់ការងារគណនេយ្យភាពសង្គម ព្រមទាំងកិច្ចការងារគាំទ្រនានា ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ហើយជាពិសេស ថាតើនៅមូលដ្ឋានបានជួបនូវការអនុវត្តសកម្មភាពនានា មានផលវិបាក ឬបញ្ហាប្រឈមអ្វីខ្លះ ដើម្បី ពិភាក្សា ធ្វើការដោះស្រាយរួមគ្នាសំដៅឱ្យការងាររបស់យើងអនុវត្តទៅកាន់តែមានភាពរលូនជាងមុនបន្ថែមទៀត។








