ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលគូភាគីមុននឹងឈានដល់ការអនុវត្តតាមសាលដីកា របស់តុលាការកំពូល ដោយបានការអញ្ជើញចូលរួមពី អង្គភាពអាជ្ញាសាលា កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។




