ខេត្តកណ្ដាល ៖ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល បានអនុវត្តកិច្ចការងារគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោក-លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក -លោកស្រី នាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្តជាច្រើនរូបផងដែរ៕







