រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥​ និងលេីកទិសដៅការងារបន្តឆ្នាំ២០២៦​ មន្ទីរអធិការកិច្ចខេត្តកណ្តាល និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ចខេត្តកណ្តាល

+++++++++++ខេត្តកណ្តាល៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥​ និងលេីកទិសដៅការងារបន្តឆ្នាំ២០២៦​ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអធិការកិច្ច ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា៖ ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ ដើម្បីឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ដោយបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានសង្គតភាព ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា បន្តថា៖ ដើម្បីសម្រេចឱ្យបានលទ្ធផលជាផ្លែផ្កា ស្របទៅតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ព៤ជ៤​ របស់ក្រសួងអធិការកិច្ច​ យើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការទាំងអស់ត្រូវជំរុញសាមគ្គីភាព ឯកភាព និងគោរពការចាត់តាំង សំដៅសម្រេចបាននូវលទ្ធផលជាទីមោទនៈ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ទីរអធិការកិច្ចខេត្តកណ្តាល ដែលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងមន្ទីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម​ បានសូមឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចេះយោគយល់អធ្យាស្រ័យ គ្នាឈរលើកត្តាសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ​ និងឯកឧត្តមបានលេីកទឹកចិត្តដល់មន្ត្រីរាការនៃមន្ទីរអធិការកិច្ចខេត្តកណ្តាលទាំងអស់បន្តពង្រឹងការងារស្នូលរបស់ខ្លួនបន្ថែមទៀតទាក់ទងការងារអធិការកិច្ច​ ការតាមដានការអនុវត្តច្បាប់​ ការងារដោះស្រាយបណ្តឹង​ និងការងារអប់រំផ្សព្វផ្សាយច្បាប់​ សម្រាប់ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានថ្លែងថា៖ មន្ទីរអធិការកិច្ច ខេត្តកណ្តាល ជាសេនាធិការឲ្យក្រសួងអធិការកិច្ច ដែលបំពេញការងារក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលខេត្តកណ្តាល ដើម្បីរួមចំណែកអនុវត្តគោលបំណងគោលនយោបាយ​ និងផែនការយុទ្ធសាស្រ្ត​ ព៤ជ៤​ របស់ក្រសួង គឺការលើកកម្ពស់ ភាពស្អាតស្អំ ក្នុងរដ្ឋបាលសាធារណៈ ដើម្បីពង្រឹងអភិបាលកិច្ចតាមរយៈអធិការកិច្ច ដោះស្រាយបណ្ដឹង ការអប់រំផ្សព្វផ្សាយច្បាប់​ និងបច្ចេកវិទ្យាផងដែរ។ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា៖ មន្ទីរបានចុះធ្វើអធិការកិច្ចចំនួន ៤លើក ចុះក្តាប់សភាពការណ៍ចំនួន ០២លើក ទទួលពាក្យបណ្ដឹងសរុបចំនួន ២៩បណ្តឹង ក្នុងនោះមានបណ្ដឹងដំណើរការស៊ើបអង្កេតចំនួន៦ បណ្ដឹងបណ្ដឹងដោះស្រាយបញ្ចប់ចំនួន១៦ បណ្ដឹង និងបណ្ដឹងតម្កល់ទុកចំនួន៧បណ្ដឹង។ ក្នុងនោះបានចុះស្ទង់មតិប្រជាពលរដ្ឋពីច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនសរុបចំនួន៣១ លើកមាន ២,៧០០គ្រួសារ អ្នកចូលរួមសរុបចំនួន ២,៨០៤ នាក់ តាមបណ្ដាក្រុង-ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល៕

អត្ថបទទាក់ទង