ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំក្រុមការងារកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តកណ្ដាល ជាមួយរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តព្រៃវែង ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញបច្ចេកទេសផងដែរ។សូមជម្រាបជូនផងដែរថា៖ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីធ្វើការកំណត់ដែនរដ្ឋបាលតាមបណ្ដាក្រុង-ស្រុកនីមួយៗ របស់រដ្ឋបាលខេត្តកណ្ដាល ជាមួយរដ្ឋបាលរាជធានី-ខេត្ត ដែលជាប់ពាក់ព័ន្ធ ឱ្យបានច្បាស់លាស់ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដែនសមត្ថកិច្ចរបស់ខ្លួន។








