++++++++++++++++ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាលខេត្តកណ្ដាល និងលោកជំទាវ បានអញ្ជើញដឹកនាំប្រតិភូសាខា និងអាជ្ញាធរក្រុងតាខ្មៅ បានផ្ដល់ស្នាមញញឹមជូនដល់កុមារ នៅ អង្គការ "ការអភិវឌ្ឍកុមារកម្ពុជា" និងបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងត្រី និងបានផ្ដល់នំភីហ្សា(Pizza)ជូនទៅដល់កុមារញ៉ាំដោយស្នាមញញឹម និងក្តីរីករាយក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ឯកឧត្ដម គួច ចំរើន បានថ្លែងថា៖ ជារៀងរាល់ឆ្នាំក្នុងឱកាសនៃបុណ្យសេចក្តីស្រឡាញ់ តែងតែផ្ដល់ជូនទៅដល់ក្មួយៗដែលខ្វះភាពកក់ក្តៅក្នុងការថ្នាក់ថ្នម ការជួបជុំជាមួយក្មួយៗនាពេលនេះ និងផ្ដល់ភាពមនោសញ្ចេតនាជូនទៅដល់ក្មួយៗ បានបង្ហាញឱ្យឃើញថាទោះក្មួយៗស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយសង្គមនេះមានការគោរពស្រឡាញ់ និងនឹករលឹកចំពោះក្មួយៗទាំងអស់គ្រប់ៗគ្នាអត់ដែលភ្លេចទេ និងការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រើនរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យគិតគូរយកចិត្តទុកដាក់ចំពោះប្រជាជន និងផ្ដល់ភាពកក់ក្ដៅ។ លោកស្រី ឈូក សីហា នាយិកាប្រតិបត្តិនៃអង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា បានឱ្យដឹងថា៖ អង្គការនេះបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កុមារក្រីក្រនៅកម្ពុជាតាមរយៈ ការបង្កើតឱ្យមានមជ្ឈមណ្ឌលសង្គ្រោះកុមារនៅក្នុងសហគមន៍ដើម្បីឱ្យកុមារទីទ័លក្រ ទាំងនោះទទួលបាននូវការការពារមួយដ៏ល្អប្រសើរ។ ជួយដល់កុមារដើម្បីឱ្យពួកគេទទួលបាននូវ កុមារ ភាពដែលប្រកបដោយភាពរីករាយសុខភាពល្អគ្មានការភិតភ័យ ផុតពីគ្រោះថ្នាក់ ផ្តល់នូវភាពទុកចិត្ត និងការពារសិទ្ធិកុមារ ក្នុងការទទួលម្ហូបអាហារទីជម្រក ការថែទាំសុខភាពការ អប់រំមូលដ្ឋាន សមភាពយ៉េនជ័រ ចាកផុតពីអំពើហិង្សា ការរំលោភបំពាន និងការជួញដូរ។ លោកស្រីនាយិការ បន្ថែមថា៖ កុមារនៅអង្គការ ការអភិវឌ្ឍកុមារកម្ពុជា មានចំនួន ៤៧នាក់ ស្រី២០នាក់ និងកុមារនៅ បុរីកុមារមិត្តភាពកម្ពុជាបារាំងហុងត្រី មានចំនួន ១០នាក់ ស្រី ៤នាក់ ក្នុងន់ពិការភាព ចំនួន៣នាក់ និងចាស់ជរា ចំនួន០១នាក់។ ជាមួយគ្នានេះដែរ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាលខេត្តកណ្ដាល និងលោកជំទាវ បានផ្ដល់ជូនដល់កុមារកុមារ នៅ អង្គការ "ការអភិវឌ្ឍកុមារកម្ពុជា" រួមមាន៖ នំភីហ្សា ភ្លៅមាន់ អង្ករ ៨០០គីឡីក្រាម, មី៤៥កេស, ត្រីខ១៥យួរ, ទឹកត្រី៨យួរ, ទឹកស៊ីអ៊ីវ៨យួរ, ទឹកដោះគោកូនក្មេង៨កេស, ទឹកសុទ្ធ១៥កេស, ប្រេងឆា៨លីត្រ, ឆៃប៉ូវ៤០គីឡូក្រាម, សៀងផ្អែម៨យួរ, អាវយឺតចាក់ ក្រម៉ា និងឧបត្ថម្ភថវិកាជូនបុគ្គលិក ក្នុងមួយនាក់១០ម៉ឺនរៀល និងក្មេងៗ ក្នុងមួយនាក់ ៥ម៉ឺនរៀល ព្រមទាំងបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងត្រី ដូចជា៖ នំភីហ្សា ភ្លៅមាន់ អង្ករ ២០០គីឡីក្រាម, មី៥កេស, ត្រីខ៥យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកផ្លែឈើ២កេស, ទឹកសុទ្ធ៥កេស, ប្រេងឆា២លីត្រ, ឆៃប៉ូវ១០គីឡូក្រាម, សៀងផ្អែម២យួរ, អាវយឺតចាក់ ក្រម៉ា និងឧបត្ថម្ភថវិកាជូនបុគ្គលិក ក្នុងមួយនាក់១០ម៉ឺនរៀល និងក្មេងៗ ក្នុងមួយនាក់ ៥ម៉ឺនរៀល។








