ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំពិនិត្យលើការងារការសាងសង់សំណង់គ្រប់ប្រភេទស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង ១៣ និងមន្ត្រីជំនាញភូមិបាលផងដែរ។








