រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំពិធីរត់ប្រណាំងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំត្រៀមរៀបចំពិធីរត់ប្រណាំងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត កម្លាំងមានសមត្ថកិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីជំនាញផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។សូមបញ្ជាក់ផងដែរថា ព្រឹត្តការណ៍រត់ប្រណាំង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទិវានៃក្តីស្រឡាញ់នេះ មានការរត់ប្រណាំងរយៈចម្ងាយ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ ហើយគោលបំណងក្នុងកម្មវិធីមានដូចជា១. បង្កើនសាមគ្គីភាព ចំណងមិត្តភាព ចែករំលែកក្តីស្រឡាញ់។២. បង្កើតព្រឹត្តការណ៍ទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្ត នៅខេត្តកណ្តាលឱ្យកាន់តែច្រើន។៣. លើកកម្ពស់សកម្មភាពកីឡាចូលរួមរត់លេងសប្បាយ មនុស្សម្នាក់ចូលរួមលេងកីឡាមួយប្រភេទ។៤. ជំរុញសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ចលើកកម្ពស់ជីវភាព និងប្រាក់ចំណូលប្រជាពលរដ្ឋក្នុង មូលដ្ឋាន។

អត្ថបទទាក់ទង