រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំការងារកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តកណ្តាល ជាមួយរដ្ឋបាលខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាក និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តកណ្តាល ជាមួយរដ្ឋបាលខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកកោះធំ ស្រុកស្អាង ស្រុកកណ្ដាលស្ទឹង និងស្រុកពញាឮ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញផងដែរ។កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង រួមគ្នាផ្តល់ជាមតិយោបល់ោក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ដែលមិនទាន់មានភាពច្បាស់លាស់ឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែមានប្រសិទ្ធភាពខ្ពស់។ សូមជម្រាបជូនថា ការកំណត់ព្រំដែនរដ្ឋបាលខេត្ត គឺជាដំណើរការដែលរដ្ឋធ្វើឡើងដើម្បីកំណត់ខ្សែបែងចែកផែនទីរបស់ខេត្តមួយៗឱ្យមានភាពច្បាស់លាស់ និងមានសុពលភាពតាមច្បាប់ ហើយក៏ជាផ្នែកមួយសំខាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានប្រសិទ្ធភាព។ ការមានព្រំដែនច្បាស់លាស់ អាជ្ញាធរមានសមត្ថភាពអាចគ្រប់គ្រង ត្រួតពិនិត្យ និងអនុវត្តច្បាប់បានយ៉ាងមានប្រសិទ្ធភាព អនុញ្ញាតឱ្យមានការបែងចែកភារកិច្ច និងសិទ្ធិអំណាចច្បាស់រវាងខេត្តនីមួយៗ។ ការកំណត់ព្រុំដែនធ្វើឱ្យរដ្ឋបាលខេត្តអភិវឌ្ឍផែនការសេដ្ឋកិច្ច និងសង្គម តាមតំបន់ដែលខ្លួនគ្រប់គ្រងក្នុងស្ថានភាពពិតប្រាកដក្នុងតំបន់នោះ។

អត្ថបទទាក់ទង