ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម រស់ បរម អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ និងឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកបច្ចេកទេស ព្រមទាំងមន្រ្តីបច្ចេកទេសក្រសួង រួមជាមួយមន្ទីរជំនាញអាជ្ញាធរក្រុងសំពៅពូន និងស្រុកកោះធំ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវខេត្តលេខ១១០ (ចាប់ពីPK៦៦+៣០០ ដល់PK៩២+000 ព្រំដែនកម្ពុជា-វៀតណាម) ផ្លូវក្រវាត់ព្រំដែនលេខ១១៤៨, ផ្លូវលេខ១៤ (ចាប់ពីPK២ ដល់PK៤២) និងផ្លូវលេខ២១បេ ដើម្បីជួសជុលឡើងវិញ។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងមន្ត្រីជំនាញក៏បានជួបជាមួយប្រជាកសិករ ដែលកំពុងតែមមាញឹកក្នុងការដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារផងដែរ។ សូមជម្រាបជូនថា ផ្លូវខាងលើនេះ គឺមានសារៈសំខាន់ក្នុងការដឹកជញ្ជូនកសិផលទូទាំងប្រទេសទៅប្រទេសវៀតណាម ប៉ុន្តែត្រូវបានរងការខូចខាតធ្ងន់ធ្ងរ នារដូវវស្សាកន្លងមកនេះ។









