ខេត្តកណ្តាល៖ ព្រឹកថ្ងៃថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីផែនការការពារ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ក្នុងពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូត្រគម្ពីរព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅស្រុកពញាឮ ក្រោមអធិបតីភាព ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជួយកិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ សូមបញ្ជាក់ថា៖ ពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូត្រគម្ពីរព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក ប្រព្រឹត្តទៅនៅថ្ងៃចន្ទ-អង្គារ ៧-៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភ្នំព្រះរាជទ្រព្យ ក្នុងឃុំផ្សារដែក ស្រុកពញាឮ។







