រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីផែនការការពារ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីផែនការការពារ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ក្នុងពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យគម្ពីរព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅសាលប្រជុំសាលាស្រុកពញាឮ ក្រោមអធិបតី ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជួយកិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។សូមបញ្ជាក់ថា៖ ពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យគម្ពីរព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅតែ២ថ្ងៃទៀតប្រព្រឹត្តទៅនៅថ្ងៃចន្ទ-អង្គារ ៧-៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភ្នំព្រះរាជទ្រព្យ ក្នុងឃុំផ្សារដែក ស្រុកពញាឮ។

អត្ថបទទាក់ទង