ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយមានការណែនាំពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងបានប្រជុំស្តីពីសំណើសុំអនុញ្ញាតច្បាប់ធ្វើសមាទានសីល (សមាធិ) ក្នុងបរិវេណ ដីសមាគមសមាធិពុទ្ធសាសនាអន្តរជាតិ ដែលមានទីតាំងស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ កិច្ចប្រជុំនេះផ្តោតទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ពុទ្ធបរិស័ទ និងសិស្សសមាធិជាតិ អន្តរជាតិ ដែលមកចូលរួមកម្មវិធី ដោយប្រគល់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយរៀបចំផែនការការពារ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកកៀនស្វាយ មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច។សូមបញ្ជាក់ថា ការធ្វើពិធីសមាទានសីល (សមាធិ) គឺមានរយៈពេល៧យប់ ៧ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។








