ខេត្តកណ្តាល៖ យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អ្នកឧកញ៉ា សំអាង វឌ្ឍៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី និងឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មពិធីបិទការប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលពិធីនេះប្រារព្ធធ្វើនៅច្រមុះជ្រូក សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល។សូមបញ្ជាក់ផងដែរ លទ្ធផលកម្មវិធីប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ចាប់ពីថ្ងៃ០២ ដល់ថ្ងៃ០៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ ក្រសួងស្ថាប័ន រាជធានី ខេត្ត មេដាយ មាស ប្រាក់ សំរឹទ្ធ រួមមាន ក្រសួងការពារជាតិ មេដាយមាស០៥ មេដាយប្រាក់០២ មេដាយសំរឹទ្ធ០២, ខេត្តបាត់ដំបង មេដាយមាស០៣ មេដាយប្រាក់០៤ មេដាយសំរឹទ្ធ០១, ក្រសួងមហាផ្ទៃ មេដាយមាស០២ មេដាយប្រាក់០៣ មេដាយសំរឹទ្ធ០៥, ខេត្តស្វាយរៀង មេដាយមាស០២ មេដាយប្រាក់០១ មេដាយសំរឹទ្ធ០១, ខេត្តសៀមរាប មេដាយមាស០២ មេដាយប្រាក់០១ មេដាយសំរឹទ្ធ០១, ខេត្តត្បូងឃ្មុំ មេដាយមាស០១ មេដាយប្រាក់០១ មេដាយសំរឹទ្ធ០២, ខេត្តព្រះសីហនុ មេដាយមាស០១ មេដាយប្រាក់០ មេដាយសំរឹទ្ធ០១, ខេត្តកំពង់ធំ មេដាយមាស០១ មេដាយប្រាក់០ មេដាយសំរឹទ្ធ០១, ខេត្តព្រៃវែង មេដាយមាស០ មេដាយប្រាក់០២ មេដាយសំរឹទ្ធ០១, ខេត្តកណ្តាល មេដាយមាស០ មេដាយប្រាក់០២ មេដាយសំរឹទ្ធ០១, ខេត្តកែប មេដាយមាស០ មេដាយប្រាក់០១ មេដាយសំរឹទ្ធ០៣, ខេត្តកំពត មេដាយមាស០ មេដាយប្រាក់០ មេដាយសំរឹទ្ធ០៣, ខេត្តក្រចេះ មេដាយមាស០ មេដាយប្រាក់០ មេដាយសំរឹទ្ធ០៣, ខេត្តកំពង់ឆ្នាំង មេដាយមាស០ មេដាយប្រាក់០ មេដាយសំរឹទ្ធ០២, ខេត្តតាកែវ មេដាយមាស០ មេដាយប្រាក់០ មេដាយសំរឹទ្ធ០២, ខេត្តកំពង់ស្ពឺ មេដាយមាស០ មេដាយប្រាក់០ មេដាយសំរឹទ្ធ០១ រាជធានីភ្នំពេញ និងខេត្តកំពង់ចាម មេដាយមាស០ មេដាយប្រាក់០ មេដាយសំរឹទ្ធ០ សរុបមេដាយមាស ប្រាក់ និងសំរឹទ្ធ ទាំងអស់ចំនួន ៦៤មេដាយ។













