ខេត្តកណ្តាល៖ រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំលើករណីស្តីពីលទ្ធផលចុះត្រួតពិនិត្យស្រាវជ្រាវកៀរគរប្រភពចំណូល មិនមែនសារពើពន្ធ និងតាមដានលើប្រសិទ្ធិភាព នៃការអនុវត្តកិច្ចសន្យា និង សៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទ នៃសម្បទានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និង ជំរុញការបង់ចំណូលជូនថវិកាខេត្តក្នុងឆ្នាំមុន និងឆ្នាំ២០២៤ របស់ខេត្តកណ្តាល។ កិច្ចប្រជុំនេះមានការចូលរួមពី ពី អាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ មន្ទីរជំនាញ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕








