ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត សោម បូរ៉ាន់ អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានដោះស្រាយ បណ្ដឹង និងជាប្រធានគណៈប្រតិភូ និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីសុំកិច្ចសហការក្នុងការចុះអង្កេតស្រាវជ្រាវករណីដីទំនាស់ទំហំ៣៤ ៣០៦ ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិក្បាលកោះខាងត្បូងនិងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកនិងមន្ត្រីជាច្រើនរូបផងដែរ។








