រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រកាត់ដេរស្រោមការពារ និងកាបូបដាក់គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ របស់ក្រុមហ៊ុន (YONGLONG (CAMBODIA) SEWN ELECTRONICS MANUFACTURING CO., LTD.)

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រកាត់ដេរស្រោមការពារ និងកាបូបដាក់គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ របស់ក្រុមហ៊ុន (YONGLONG (CAMBODIA) SEWN ELECTRONICS MANUFACTURING CO., LTD.) ដែលមានទីតាំងស្ថិតនៅសួនឧស្សាហកម្ម សមានា នវានុវត្តន៍ និងបច្ចេកវិទ្យា អគារលេខS3 ជាន់ទី២ ផ្នែកB ផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ១១៨នាក់ ក្នុងនោះបរទេសចំនួន ៧នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ២២៨នាក់ ក្នុងនោះបរទេសចំនួន ៧នាក់។

អត្ថបទទាក់ទង