ខេត្តកណ្តាល៖ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ កន្សែង មួក និងស្រោមដៃ របស់ក្រុមហ៊ុន (PROSPERITY (CAMBODIA) KNITWEAR CO., LTD.) ដែលមានទីតាំងស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ៩៧នាក់ ក្នុងនោះបរទេសចំនួន ១១នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ១៣៣នាក់ ក្នុងនោះបរទេសចំនួន ១៧នាក់។







