រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រៀបចំបុណ្យជាតិ-អន្តរជាតិ និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រូវត្រៀមលក្ខណៈរៀបចំពិធីបុណ្យ មាឃបូជា ឆ្នាំ២០២៦ នៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។ សូមបញ្ជាក់ផងដែរថា៖ ពិធីបុណ្យមាឃបូជាឆ្នាំនេះត្រូវនឹងថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ។

អត្ថបទទាក់ទង