រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារ បញ្ជ្រាបយេនឌ័រខេត្ត បានដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងារយេនឌ័រនៃខេត្តកណ្តាល ដោយមានការចូលរួមពី លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញផងដែរ។ក្នុងកិច្ចប្រជុំនេះ លោកជំទាវ អភិបាលរងខេត្ត ក៏បានមានប្រសាសន៍ថា ត្រូវមានការបណ្តុះបណ្តាល និងផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ឲ្យបានជ្រួតជ្រាប ទូលំទូលាយ បង្កើន ការយល់ដឹងដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីបង្កើនភាពអង់អាចក្លាហាន និងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការធ្វើសេចក្តីសម្រេច។ពង្រឹងទំនាក់ទំនង និងសហការជាមួយក្រុមការងារយេនឌ័រនៃបណ្តាមន្ទីរ-អង្គភាព អង្គភាពមិនមែនរដ្ឋាភិបាល ជាតិ-អន្តរជាតិ ព្រមទាំងអង្គភាពសង្គមស៊ីវិលនានា ក្នុងគោលដៅលើកកម្ពស់សមភាពយេនឌ័រ និងលុប បំបាត់អំពើហិង្សាលើស្ត្រីគ្រប់រូបភាព។លោកជំទាវ ក៏បានណែនាំឱ្យ មានការរៀបចំផែនការសកម្មភាព ទិវាអន្តរជាតិនារី ៨មីនា បុណ្យចូលឆ្នាំ យុទ្ធនាការ១៦ថ្ងៃ និងត្រូវតាមដានត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផលនៃការអនុវត្តគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ទូទាំងខេត្ត និងក្រុង ស្រុក រៀងរាល់ឆមាស និងធ្វើរបាយការណ៍ជូន ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត។

អត្ថបទទាក់ទង