ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ អញ្ជើញដឹកនាំក្នុងកិច្ចប្រជុំស្តីពី ការរៀបចំកម្មវិធីរត់អបអរសាទរទិវា នៃក្តី ស្រឡាញ់១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងក្រុងតាខ្មៅ ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុងតាខ្មៅ កម្លាំងមានសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធផងដែរ។សូមជម្រាបថា គោលបំណង នៃការរៀបចំកម្មវិធីរត់អបអរសាទរទិវា នៃក្តីស្រឡាញ់ ១៤ខែកុម្ភៈ គឺដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ សម្រាប់សង្គម សម្រាប់ក្រុមគ្រួសារ សម្រាប់គូរស្រករ ចូលរួមផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្ត និងចូលរួមចំណែកធ្វើសប្បុរសធម៌។ សរុបមកការរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦នេះ គឺចង់បង្ហាញខ្លឹមសារអប់រំសំខាន់បំផុតគឺ ការបង្វែរការយកចិត្តទុកដាក់របស់យុវវ័យពី "បុណ្យសង្សារ" ទៅជាថ្ងៃនៃការបង្ហាញពីក្តី ស្រឡាញ់តាមបែបផែនដ៏ថ្លៃថ្នូរ មានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។







