រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការត្រៀមរៀបចំកម្មវិធីប្រកួតគុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុនផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំកម្មវិធីប្រកួតគុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ និងសហព័ន្ធប្រដាល់គុនខ្មែរផងដែរ។ជំរាបជូនផងដែរថា សហព័ន្ធប្រដាល់គុនខ្មែរនិងរៀបចំកម្មវិធីប្រកួតគុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នៅនៅសួនច្បារច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានរយៈពេលចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែកុម្ភៈខាងមុខនេះ ដូច្នេះហើយសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមទស្សនាកំសាន្តដោយក្តីរីករាយ។

អត្ថបទទាក់ទង