+++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងឱកាសបើកវិញ្ញាសាប្រឡង សម្រាប់ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ និងបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡងទាំងអស់ថា វិញ្ញាសាស្ថិតនៅក្នុងស្រោមបិទជិត គ្មានរហែក គ្មានស្លាកស្នាម ព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជន និងគណ:កម្មការរៀបចំការប្រឡង ហើយការបើកកញ្ចប់វិញ្ញាសាគឺនៅចំពោះមុខបេក្ខជន និងអនុរក្សទៅតាមពេលវេលា និងតាមបន្ទប់ដែលបានកំណត់ ប្រកបដោយភាពត្រឹមត្រូវ។ ឯកឧត្ត នុត ពុធដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា ការប្រឡងនាពេលនេះប្រកបដោយភាពសុក្រិត្យ និងមានតម្លាភាព ដូច្នេះសូមបេក្ខជនទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណកម្មការប្រឡងឱ្យបានល្អប្រសើរ ព្រោះបើយើងមានសមត្ថភាព នឹងប្រឡងជាប់ជាក់ជាមិនខាន ពោលគឺ ចេះជាប់ ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹង ជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។នាឱកាសនោះដែរ ឯកឧត្តម បានលើកទឹកចិត្ត ដល់បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឱ្យទទួលបាននូវជោគជ័យ ពីព្រោះថាការខិតខំប្រឹងប្រែងរបស់ប្អូនៗនាពេលនេះ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង ដូចនេះត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីឱ្យការប្រឡង ទទួលបានលទ្ធផលល្អប្រសើរ។សូមបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦ មានបេក្ខជន បេក្ខនារី ដាក់ពាក្យប្រឡងចំនួន ៣៧៧នាក់ ១៨៦ស្រីនាក់ ការប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយការប្រឡងមានដូចជា ក.មុខតំណែងជាជំនួយការរដ្ឋបាល និងជំនួយការការថ្នាក់ដឹកនាំចាប់ដំណើរការប្រឡងពេលព្រឹក÷ ពីម៉ោង ៨:០០នាទីដល់ម៉ោង៩:០០នាទី-វិញ្ញាសាប្រឡង÷ សំណួរពហុជ្រើសរើស QCM (ចំណេះដឹងទូទៅការតាក់តែងលិខិត រដ្ឋបាលចំណេះដឹងកិច្ចការរដ្ឋបាល និងវិស័យមុខងារសាធារណៈ និងជំនាញបច្ចេកទេសតាមមុខតំណែងជ្រើសរើស)ខ. មុខតំណែងជាអ្នកបើកបររថយន្ត អ្នករអនាម័យ កម្មករ ជំនួយការផ្នែកប្រព័ន្ធសំឡេង ជាងអគ្គិសនី ពិធីការ អ្នករត់សំបុត្រ និងអ្នកមើលថែទាំកុមារ- ចាប់ដំណើរការសម្ភាសន៍ពេលព្រឹក ÷ ពីម៉ោង ៨:០០នាទី តទៅ- វិញ្ញាសាប្រឡង÷ សម្ភាសន៍ផ្ទាល់មាត់








