ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានណែនាំដល់ក្រុមការងាររបស់រដ្ឋបាលខេត្តនីមួយៗ ត្រូវបន្តខិតខំរៀបចំ និងប្រជុំត្រួតពិនិត្យផ្ទៃក្នុងតាមក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ និងផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវមុន និងអង្គសន្និបាតចាប់ផ្ដើមដំណើរការ និងស្នើរដល់មន្ទីរ-អង្គភាពជុំវិញខេត្តទាំងអស់ ពាក់ព័ន្ធទៅនឹងបទអន្តរាគមន៍ដែលមន្ទីរ-អង្គភាពនីមួយៗឡើងធ្វើបទអន្តរាគមន៍គឺផ្ដោតសំខាន់ទី១ពាក់ព័ន្ធទៅនឹងទិន្នន័យ ទី២ ពាក់ព័ន្ធនិងលទ្ធផលដែលសម្រេចបាន និងទី៣ ពាក់ព័ន្ធនឹងបញ្ហាប្រឈម ហើយមន្ទីរ-អង្គភាពនីមួយៗ ត្រូវលើកយកពីចំណុចខ្លាំងរបស់ខ្លួន ដែលបានអនុវត្តក្នុងឆ្នាំកន្លងមក ហើយអ្វីជាបញ្ហាប្រឈម ដើម្បីលើកយកមកពិភាក្សាក្នុងអង្គសន្និបាត សម្រាប់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៦ បន្តទៀត ព្រោះថារាល់បទអន្តរាគមន៍នីមួយៗ ឯកឧត្តមអភិបាលខេត្ត និងមានមតិណែនាំសម្រាប់ជាទិសដៅអនុវត្តឆ្នាំបន្តទៀត។








