ខេត្កណ្តាល៖រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារ នៃសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃខាងមុខនេះ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីជានាយករងរដ្ឋបាលខេត្ត នាយករងទីចាត់ការ ព្រមទាំងមន្ត្រី និងភាគីពាក់ព័ន្ធជាច្រើនរូប។ ក្នុងកិច្ចប្រជុំនេះលោកនាយករដ្ឋបាលខេត្ត បានណែនាំអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ និងពិនិត្យឡើងវិញនូវផែនការរៀបចំទាំងមូល ដើម្បីជៀសវាងបញ្ហាអាចកើតមាន និងលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំសន្និបាត។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បំពេញភារកិច្ចដោយមានការទទួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិត ដើម្បីធានាឲ្យសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយជោគជ័យ និងសម្រេចបានតាមគោលបំណងដែលបានកំណត់៕








