រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកណ្តាល និងច្រាំងស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកអភិបាលរងខេត្ត

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិនិត្យការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកណ្តាល និងច្រាំងស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម គួច ចំរើន បានជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវពន្លឿននូវការសាងសង់ ឲ្យបានរួចរាល់តាមការគ្រោងទុក ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព ប្រើប្រាស់បានយូរអង្វែង។

អត្ថបទទាក់ទង