ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខុន សេរីដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពិភាក្សា និងពិនិត្យការសម្រេចលើការកំណត់ព្រំប្រទល់រដ្ឋបាលស្រុកលើដែក និងរដ្ឋបាលស្រុកកៀនស្វាយ ដោយមានការអញ្ជើញចូលរួម លោកអភិបាលស្រុក ការិយាល័យជំនាញ និងមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។








