រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រកាត់ដេរ និងចាក់ (សម្លៀកបំពាក់ មួក កន្សែងបង់ក ស្រោមដៃ) និងកាបូបគ្រប់ប្រភេទអំពីក្រណាត់ មានទីតាំងស្ថិតនៅដីឡូតិ៍លេខ៦២៦

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រកាត់ដេរ និងចាក់ (សម្លៀកបំពាក់ មួក កន្សែងបង់ក ស្រោមដៃ) និងកាបូបគ្រប់ប្រភេទអំពីក្រណាត់ មានទីតាំងស្ថិតនៅដីឡូតិ៍លេខ៦២៦ ភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល របស់ក្រុមហ៊ុន SUBLIME FASHION (CAMBODIA) CO., LTD ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។ជំរាបជូនផងដែរថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ៦៤១នាក់ ក្នុងនោះបរទេសចំនួន ១៥នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ៧៤៧នាក់ ក្នុងនោះបរទេសចំនួន ១៥នាក់។

អត្ថបទទាក់ទង