ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការបុរេលក្ខណសម្បត្តិអ្នកទទួលការ ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការផែនការវិនិយោគខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ចៅសង្កាត់-មេឃុំ ដែលជាសមាជិកគណៈកម្មការ តំណាងឲ្យក្រុង-ស្រុកនីមួយៗផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល ។









