រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ដ៏ស្រស់ស្អាត និងស៊ីវីល័យ ត្រូវបានរដ្ឋបាលខេត្តកណ្តាល ក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ

+++++++++++++++++++++ខេត្តកណ្ដាល៖ សួនច្បារស្ទឹងព្រែកត្នោត បែបស៊ីវីល័យ ស្រស់ស្អាត និងទាន់សម័យ នៅប៉ែកខាងត្បូងស្ទឹង ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានរដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹង ក្រោមអធិបតីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។ ការរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹង ធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងការអនុវត្តគម្រោងកែលម្អស្ថាបនាសាងសង់ច្រាំងស្ទឹងនេះ ឱ្យទទួលបានជោគជ័យ និងមានសេចក្ដីសុខគ្រប់ៗគ្នា។ តាមមន្ត្រីជំនាញបច្ចេកទេសបានឱ្យដឹងថា៖ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ ក្នុងនោះបានរៀបចំចំនួន ៣ ថ្នាក់ ដោយថ្នាក់ទី១ មានរៀបចំ៖១. ផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន២. ផ្លូវជិះកង់ និងរត់ហាត់ប្រាណ៣. សួនបៃតង់៤. រក្សាដើមឈើដែលមានស្រាប់ខ្លះ និងដាំបន្ថែមដើមឈើថ្មីតាមសួន៥. សួនកំសាន្តកុមារ៦. កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់៧. កន្លែងអង្គុយលំហែតាមសួន៨. អាហារដ្ឋាន (Food Court) សម្រាប់ចំនួន ២២តូប៩. អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ១០. ចំណតរថយន្តក្រុង១១. ចំណតរថយន្ត១២. ចំណតម៉ូតូថ្នាក់ទី២ មានរៀបចំ៖១. ជម្រាលសម្រាប់ជនពិការ២. ផ្លូវដើរកំសាន្តថ្មើរជើង៣. អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈមួយកន្លែង៤. បន្ទប់ទឹកសាធារណៈ ២ កន្លែង៥. សួនស្មៅ និងរុក្ខជាតិតូចៗ៦. ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង៧. ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និងមានកន្លែងអង្គុយជ្រកពីក្រោម៨. អំពូលភ្លើងបំភ្លឺតាមសួនថ្នាក់ទី៣ មានរៀបចំ៖១.ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ២. ផ្លូវដើរកំសាន្តថ្មើរជើង៣. សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក៤. បង្កាន់ដៃបេតុង និង ដែក៥. អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹងដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ។

អត្ថបទទាក់ទង