ថ្មីៗនេះ ឃេីញមានជនអគតិខ្លះ បានផ្សព្វផ្សាយតាមបណ្តាញសង្គម ធ្វើការរិះគន់ ខ្វះការពិតថា រាជរដ្ឋាភិបាល និងអជ្ញាធរ មិនបានយកចិត្តទុក្ខដាក់ អំពីការលំបាក ជីវភាពរស់នៅ របស់វីរៈកងទ័ពជួរមុខ ឈ្មោះលោក ទេស វណ្ណេត ដែលបានរងរបួសដោយសារសង្គ្រាមឈ្លានពានពី យោធា ថៃ រស់នៅក្នុងផ្ទះខ្ទម តូច កំសត់ វេទនា ។ តាមការពិត រូបភាពផ្ទះខ្ទមតូចនោះ គឺជាខ្ទមតូចមួយសម្រាប់អង្គុយសម្រាកលេងពេលទំនេរ នៅជាប់ចិញ្ចេីមផ្លូវ មុខផ្ទះ ម្តាយបង្កេីតរបស់វីរៈកងទ័ព លោក ទេស វណ្ណេត តែប៉ុណ្ណោះ ( ផ្ទះដូចក្នុងរូបភាព ) ។ ការផ្សព្វផ្សាយរិះគន់ ខ្វះការពិត ខាងលេីនេះ មានចេតនា ក្នុងគោលបំណង ដេីម្បីអោយប្រជាពលរដ្ឋ និងសាធារណមតិ មានការភ័ណ្ឌច្រទ្បំ មកលេី រាជរដ្ឋាភិបាល និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំង មានបំណងចង់បំបាក់ទឹកចិត្តកងទ័ព ។ លោក ទេស វណ្ណេត ជាវីរៈកងទ័ពជួរមុខឈរជើងនៅទិសមុំបី ប្រាសាទព្រះវិហារ ដែលរងរបួសដោយសង្គ្រាមឈ្លានពានឃោរឃៅ ព្រៃផ្សៃ ពីសំណាក់យោធាថៃ បានអោយដឹងថា បន្ទាប់ពីរូបលោក រងរបួសដោយសារសង្គ្រាម លោកបាន ទទួលការយកចិត្តដាក់បំផុត ពីរាជរដ្ឋាភិបាល ពីកងកំលាំង និងអជ្ញាធរគ្រប់ លំដាប់ថ្នាក់ បញ្ជូនមកសម្រាកព្យាបាល នៅនៅមន្ទីរពេទ្យ ។ បន្ទាប់ពីមានការធូរ ស្រាលច្រើន លោកបានមកបន្តសម្រាកព្យាបាលនៅផ្ទះម្ដាយបង្កើត ស្ថិតនៅឃុំឈេីទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានផ្ទះស្អាតសមរម្យ និងមានដីទំហំ ទទឹង ២២ម៉ែត្រ បណ្តោយ៣៥ម៉ែត្រ ។ លោកបានបន្តថា កន្លងមកសម្តេចតេជោ និងរាជរដ្ឋាភិបាលបានផ្ដល់ជូនគាត់ នូវផ្ទះ ទំហំ ទទឹង ៧ម៉ែត្រ បណ្ដោយ ៩ម៉ែត្រ នៅលេីដី ទំហំ ទទឹង ៣០ម៉ែត្រ បណ្ដោយ ១៥០ម៉ែត្រ ព្រមទាំងបានផ្ដល់ដីសម្រាប់ធ្វើស្រែ ចម្ការចំនួន២ហិចតា នៅខេត្តព្រះវិហារផងដែរ ។ លោកក៏បានទទួលអំណោយ ជា ថវិកា អង្ករ មី និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀតជាច្រើន ពីសម្តេចមហាបវរនាយករដ្ឋមន្ត្រី តាមរយៈអជ្ញាធរខេត្តកណ្តាល ក្រុមការងាររាជរដ្ឋាភិបាល និងអជ្ញាធរមូលដ្ឋានជាដេីម ច្រើនលេីកមកហេីយដែរ ។ បន្ថែមលេីនេះ នៅពេលមកសម្រាកព្យាបាលនៅផ្ទះម្ដាយបង្កើតរបស់ខ្លួន អាជ្ញាធរមូលដ្ឋានក្នុងខេត្តកណ្ដាលគ្រប់ជាន់ថ្នាក់ មិនត្រឹមតែយកចិត្តទុកដាក់ព្យាបាលដល់រូបខ្លួនប៉ុណ្ណោះទេ ថែមទាំងបានយកចិត្តទុកដាក់ជួយពិនិត្យ និងព្យាបាលកូនរបស់ខ្លួនដែលមានជំងឺនៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ។






