រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រ ផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ពីក្រដាស របស់ក្រុមហ៊ុន YONGCHENG INTERNATIONAL PACKAGING CO., LTD.

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រ ផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ពីក្រដាស របស់ក្រុមហ៊ុន YONGCHENG INTERNATIONAL PACKAGING CO., LTD. ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ១៦៨ ផ្លូវលំ ភូមិកណ្តាល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ១២១នាក់ ក្នុងនោះបរទេសចំនួន ៣២នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ៣២១នាក់ ក្នុងនោះបរទេសចំនួន ៤៣នាក់។

អត្ថបទទាក់ទង