រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រ ផ្គុំ និងដំឡើង កាណូត ទូក និងកប៉ាល់ របស់ក្រុមហ៊ុន CHANGHUI KH INTERNATIONAL CO., LTD.

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រ ផ្គុំ និងដំឡើង កាណូត ទូក និងកប៉ាល់ របស់ក្រុមហ៊ុន CHANGHUI KH INTERNATIONAL CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិព្រែកយាយហ៊ិនទី១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ២៣៧នាក់ ក្នុងនោះបរទេសចំនួន ១០នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ២៨០នាក់ ក្នុងនោះបរទេសចំនួន ១០នាក់។

អត្ថបទទាក់ទង