រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញមកគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា តូច ស៊ាម (ត្រូវជាម្តាយ វីរកងទ័ពឈរជើងនៅសមរភូមិមុខ)

+++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២៥ ប្រតិភូខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា តូច ស៊ាម ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៦:០៤នាទីព្រឹក ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ (ត្រូវជាម្តាយ វីរកងទ័ពឈរជើងនៅសមរភូមិមុខ) ស្ថិតនៅភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគសោកស្តាយស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់ ឧបាសិកា តូច ស៊ាម គឺជាការបាត់បង់អ្នកម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមនិងប្រកបដោយ ព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗជាទីស្រឡាញ់ ដែលបច្ចុប្បន្ន កូនប្រុសរបស់ ឧបាសិកា គឺជាវីរកងទ័ពដ៏អង់អាច ក្លាហាន កំពុងឈរជើងនៅសមរភូមិមុខ ដើម្បីរួមប្រយុទ្ធតស៊ូនឹងខ្មាំងសៀមដែលបាននិងកំពុងធ្វើការឈ្លានពាន មកលើដែនអធិបតេយ្យភាពកម្ពុជា។ប្រតិភូខេត្តកណ្ដាល សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួង ដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឧបាសិកា តូច ស៊ាម បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង