+++++++++++++++ខេត្តកណ្ដាល៖នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៨ នៅខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិតអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក-លោកស្រីគ្រូពេទ្យ និងសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តជាច្រើនផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ ត្រូវរួមគ្នាខិតខំការពារ និងលើកកម្ពស់កិត្តិយស ក៏ដូចជាឥស្សរភាព នៃវិជ្ជាជីវៈពេទ្យនៅកម្ពុជា ដើម្បីបន្តកសាងជំនឿ និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ គ្រូពេទ្យម្នាក់ៗត្រូវខិតខំស្រាវជ្រាវចំណេះដឹង និងវិទ្យាសាស្ត្រថ្មីៗ ឱ្យទាន់សម័យ មានជំនាញ និងបទពិសោធន៍ការងារច្បាស់លាស់ បម្រើសេវាជូនប្រជាពលរដ្ឋ ដោយយកគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ជាត្រីវិស័យក្នុងការសម្រេចចិត្ត។ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានផ្តល់អនុសាសន៍ដល់គ្រូពេទ្យទាំងអស់ ត្រូវមានក្តីមេត្តាករុណា ចេះយល់ចិត្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចាត់ទុកផលប្រយោជន៍អ្នកជំងឺជាធំ។ ជាពិសេស គ្រូពេទ្យត្រូវមានទំនាក់ទំនងល្អជាមួយសហភាតរៈ និងសាធារណជន ព្រមទាំងគោរពច្បាប់បទដ្ឋានគតិយុត្ត និងវិន័យការងារឱ្យបានម៉ឺងម៉ាត់បំផុត។លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្តាល និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល៖បានថ្លែងអំណរគុណចំពោះប្រតិភូក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា ដែលបានយកចិត្តទុកដាក់លើកកម្ពស់វិជ្ជាជីវៈវេជ្ជសាស្ត្រ ការអភិវឌ្ឍសមត្ថភាព បង្កើតសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការផ្តល់សេវាវេជ្ជសាស្ត្រជូនអ្នកមកទទួលសេវាព្យាបាល និងថែទាំ តាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ។លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ បានអោយដឹងថា សកម្មភាព និងលទ្ធផលការងារ អាណត្តិ ៦ឆ្នាំ លើកទី៤ ការចុះបញ្ជីកានិងផ្តល់អាជ្ញាប័ណ្ណគណៈគ្រូពេទ្យ សម្រាប់រយៈពេល ៣ត្រីមាស ឆ្នាំ២០២៥ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២៥) រួមមាន៖.បានចុះបញ្ជីកាថ្មីចំនួន ២០នាក់ ក្នុងនោះស្រី ៦នាក់.សុំបន្តសុពលភាពចំនួន ១៣៥នាក់ ក្នុងនោះស្រី ៣៤នាក់.ផ្ទេរចូលចំនួន ២៨នាក់ ក្នុងនោះស្រី ៧នាក់ .ផ្ទេរចេញចំនួន ១៨នាក់ ក្នុងនោះស្រី ៣នាក់ .គ្រូពេទ្យ វេជ្ជបណ្ឌិត ទទួលបានអាជ្ញាប័ណ្ណវេជ្ជសាស្ត្រចំនួន ១៧៣ ក្នុងនោះស្រី៣៨នាក់ .គ្រូពេទ្យ វេជ្ជបណ្ឌិត បានចុះបញ្ជីការួមមានការចុះបញ្ជីកាសរុបបានចំនួន ៨៨៣នាក់ ក្នុងនោះមានស្រី១៧២នាក់ ដែលមានវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស៣០នាក់ ស្រី១នាក់ គ្រូពេទ្យ៧៦នាក់ ស្រី១៣នាក់ អាជ្ញាប័ណ្ណវេជ្ជសាស្ត្រសរុបបាន៧១៧ ក្នុងនោះមាន៤៨ ផុតសុពលភាព មិនទាន់មានអាជ្ញាប័ណ្ណ១៣៧នាក់។











