ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ សម្របសម្រួលគូភាគី មុននឹងឈានដល់ការអនុវត្តតាមសាលដីការបស់តុលាការ ស្ថិតនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរស្រុក មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។







