រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការជំរុញការចែកបណ្ណកម្មសិទ្ធិដីធ្លីក្នុងភូមិសាស្ត្រខេត្តកណ្តាល

​+++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញការចែកបណ្ណកម្មសិទ្ធិដីធ្លីក្នុងភូមិសាស្ត្រខេត្តកណ្តាល​អោយបានលឿនឆាប់រហ័ស។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់មន្ទីររៀបចំដែនដី អាជ្ញាធរក្រុងស្រុកទាំង១៣ ត្រូវពន្លឿនការចែកបណ្ណកម្មសិទ្ធ ក្នុងភូមិសាស្ត្រខេត្តឲ្យបានលឿនព្រោះការងារចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត និងត្រូវអនុវត្តការងារនេះដោយយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានលឿន ឆាប់រហ័ស ។ ឯកឧត្តម បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញបេសកកម្មចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រកបដោយឆន្ទៈ មនសិការ វិជ្ជាជីវៈ ដើម្បីសម្រេចគោលដៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីឱ្យបងប្អូនទទួលបានបណ្ណកម្មសិទ្ធិដីធ្លីប្រើប្រាស់ដោយស្រប់ច្បាប់ កាត់បន្ថយនូវជម្លោះដីធ្លី ព្រោះបណ្ណកម្មសិទ្ធដីធ្លីមួយសន្លឹក គឺមានបញ្ជាក់ពីព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ដោយគ្មាននរណាម្នាក់អាចក្លែងបន្លំបានឡើយ។ សូមបញ្ជាក់ដែរថា៖ ការចេញបណ្ណកម្មសិទ្ធិដែលជាអំណោយពីរដ្ឋ, អំណោយផ្តាច់ និងពន្ធសូន្យជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ សរុបបានចំនួន ៨៩,៤៨០ក្បាលដី ក្នុងនោះ៖ បានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៤៩, ៨៦៨៣ក្បាលដី នៅសល់ ៣៩,៦១២បណ្ណ និងបន្តចែកជូនជាបន្តបន្ទាប់ និងបានបំពេញនីតិវិធីបញ្ជូនទៅសាខាពន្ធដារ បានចំនួន ៣២,១៧០ សំណើ។

អត្ថបទទាក់ទង