ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិភាក្សាពង្រឹងការធ្វើអាជីវកម្មសត្តឃាតដ្ឋានទូទាំងខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល និងមន្ត្រីជំនាញផងដែរ។ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់មន្ទីរពាក់ព័ន្ធត្រូវស្រង់ស្ថិតិទិន្នន័យឲ្យបានច្បាស់លាស់នៅទីតាំងធ្វើអាជីវកម្មសត្តឃាតដ្ឋានទូទាំងខេត្តកណ្តាល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង នឹងធ្វើការផ្សព្វផ្សាយពីនីតិវិធីនៃការអនុវត្តច្បាប់ និងនីតិវិធីហិរញ្ញវត្ថុឱ្យពួកគាត់បានយល់ច្បាស់ សម្រាប់ការងារប្រកបអាជីវកម្មរបស់ពួកគាត់។





